Follow Us:
I am voluntarily committed to the continued leadership of my youth club

“នាងខ្ញុំនឹងស្ម័គ្រចិត្តបន្តដឹកនាំក្លឹបយុវជនបន្តទៀត ដើម្បីចូលរួមចំណែកការកលើកកម្ពស់យេនឌ័រ និងទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងសហគមន៍របស់ខ្ញុំ ជាពិសេស នឹងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៦ ដោយមានការចូលរួមគាំទ្រពីសមាជិកក្លឹប និង អ្នកសម្របសម្រួលសហគមន៍”។

ខាងលើ នេះ គឺជាការលើកឡើងពីកញ្ញា សំណាង សុភាព ប្រធានក្លឹបយុវជននៅស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានចូលរួមក្នុងកិច្ចប្រជុំតម្រង់ទិសនៃគម្រោង «ការបញ្ច្រាបយេនឌ័រ តាមរយៈការសិក្សា និងឆ្លុះបញ្ចាំងអំពីហិង្សាផ្លូវភេទផ្អែកលើយេនឌ័រក្នុងរបបខ្មែរក្រហមនៅតាមសហគមន៍»។

សូមបញ្ជាក់ផងដែរថា គម្រោងនេះកំពុងត្រូវបានអនុវត្តនៅក្នុងសហគមន៍/ខេត្តចំនួនបួន រួមមាន៖ ខេត្តកែប កំពត បាត់ដំបង និងខេត្តឧត្តរមានជ័យ តាមរយៈការគាំទ្រពី មូលនិធិហេនរិចបូល (ប្រចាំប្រទេសកម្ពុជា)។

--------------------------------------------- 

“I am voluntarily committed to the continued leadership of my youth club in its mission to promote gender equality and prevent gender-based violence in the community. Specifically, I will work with team members to develop the 2026 activity plan, with support from local facilitators.”, Ms. Samnang Sopheap, a youth club leader from Samlot district in Battambang province, expressed this during the project orientation for 'Promoting Gender Justice through Learning, Skill Sharing, and Practice'.

It should be noted that this project is currently being implemented in four communities/provinces—Kep, Kampot, Battambang, and Oddar Meanchey—with the support of the Heinrich Böll Stiftung Cambodia.

Scroll to Top